P 53 : កុំមកធ្វើចរិតប្រងើយៗដាក់យើងអោយសោះ

4.1K 337 20
                                    

+ អធ្យាស្រ័យចំពោះពាក្យពេជន៍មិនសមរម្យ✔︎

ពេលយប់ស្ងាត់ថេយ៍កំពុងតែគេងនៅក្នុងបន្ទប់ងងឹតគ្មានពន្លឺតែកុំច្រឡំថេយ៍គេងលក់អោយសោះចេះតែបិទភ្នែកទៅទេ ។

ភ្លើងក្នុងបន្ទប់ក៏ចាប់បើកឡើងដោយជុងហ្គុក នាយក៏ប្រទះភ្នែកឃើញថេយ៍កំពុងតែគេងដណ្ដប់ភួយ នាយក៏ជ្រួញចិញ្ចើមចូលគ្នាទើបតែម៉ោងប្រាំពីរទេតើស៎ មិចក៏ឆាប់គេងម្លេះ??? ជុងហ្គុកមិនខ្វល់ច្រើនក៏ដើរហួសទៅបន្ទប់ទឹក ។

ដោយគិតថាគេគេងលក់នាយក៏សន្សឹមដៃមាំលូកទៅអោបចង្កេះដាក់ចង្កាកើយនឹងស្មាស្រង់ក្លិនក្រអូបនៃសក់រលាស់របស់ថេយ៍បន្តិចមុននឹងបិទភ្នែកគេងតាមក្រោយ ។ ក៏ខុសដែរ នាយមិនគួរស្រែកដាក់គេខ្លាំងៗនោះទេ ។

យប់កាន់តែជ្រៅ ថេយ៍នៅតែមិនទាន់គេងនៅឡើយតែជុងហ្គុកបែរជាគេងលក់ទៅវិញ ។ ថេយ៍ទាញដៃនាយចេញពីចង្កេះ សឹមដើរទៅបន្ទប់ទឹកលុបលាងមុខមាត់ចេញ ស្ដីថាអោយគេហើយ យប់ឡើងមកគេងអោបធ្វើប្រងើយដូចគ្មានរឿងអីទៅកើត ទាល់តែបែបនេះចង់យំបន្តិចអត់បន្តិចយ៉ាងមិចមិនដឹងទេ ។

  សម្លេងបើកទឹកបានដាស់អោយជុងហ្គុកភ្ញាក់ពីដំណេក បន្ទាប់ពីទទួលដឹងថាលើគ្រែមានតែគេចំណែកឯថេយ៍នៅក្នុងបន្ទប់ទឹកទើបនាយក៏ក្រោកអង្គុយបន្តិច ។

« អូយ៎!!! » ដើរចេញមកខាងក្រៅដោយសារតែសភាពបន្ទប់ងងឹតថេយ៍ក៏ដើរប៉ះនឹងតុដែលនៅក្បែរនោះ ។ សម្លេងត្អូញត្អែររបស់ថេយ៍បានបន្លឺមកប៉ះនឹងត្រចៀកអ្នកដែលកំពុងតែអង្គុយសម្លឹងទូរស័ព្ទអោយក្រោកឡើងមកបើកភ្លើងបន្ទប់អោយភ្លឺ ។

ក្រោយឃើញគេអង្គុយផ្ទាល់នឹងឥដ្ឋត្រដុសម្រាមជើងបែបនេះ ជុងហ្គុកក៏ដើរទៅរកថេយ៍ ។

« ឈឺ?? » នាយផ្ដល់សំណួរបែបកំបុតៗទៅរកគេ ថេយ៍ក៏មិនតបបានត្រឹមតែអង្អែលម្រាមជើងខ្លួនឯងតិចៗប៉ុណ្នោះ ។ ក្រោយមិនបានចម្លើយពីមាត់របស់អ្នកម្ខាង ជុងហ្គុកក៏លូកដៃដើម្បីចង់ប៉ះជើងរបស់ថេយ៍ តែគេបែរជាដកចេញហើយងើបដើរតិចៗសម្ដៅលើគ្រែគេងវិញ លែងហ៊ានទៅរញ៉េរញ៉ៃនិយាយជាមួយទៀតហើយខ្លាចគេថាធុញទៀត ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now