P 75 : បងមិនទាន់ចាំអូនទេ

5.1K 355 31
                                    

សូម្បីតែរាងចំណាស់ទាំងពីរក៏ជុងហ្គុកមើលមិនដឹងដែរ ពួកគាត់ទាំងពីរព្រួសខ្យល់ដង្ហើមចេញមក ថេយ៍ឃើញបែបនេះក៏ចាប់ផ្ដើមភ័យអស់សង្ឃឹមឡើងមក ព្រោះគិតថាគេគ្មានថ្ងៃមានការចងចាំមកវិញទេ ។ ថេយ៍លើកដៃជូតទឹកភ្នែកសម្លឹងទៅជុងហ្គុកខណៈដែលគេក៏ចងចិញ្ចើមសម្លឹងមក មិចក៏យំទៀតហើយ??!

[ S K I P ]

ប៉ុន្មានថ្ងៃក្រោយ រាងចំណាស់ក៏ផ្លាស់ជុងហ្គុកត្រឡប់ទៅនៅឯផ្ទះវិញ ប៉ុន្តែមិនមែននៅផ្ទះធំនោះទេ គឺនៅផ្ទះរបស់ពួកគេទាំងពីរ ។ ថេយ៍រុញរទេះដើរចូលមកសម្លឹងទៅគ្រប់ជ្រុយជ្រោយនៃផ្ទះ ព្រោះតែនេះទើបតែបានមក មិនដឹងជានៅទីនេះមានប្លែកខ្លះទេ ។ ថេយ៍គ្រាហ៍ជុងហ្គុកមកដាក់បង្គុយលើសាឡុង ។

« ហេតុអីមានតែពីរនាក់?? ចុះលោកប៉ានិងលោកយាយនោះ » ក្រែងមានបួននាក់មិនអញ្ចឹង មិចក៏នៅទីនេះមានតែពីរនាក់បែបនេះ ។

« គឺទីនេះជាផ្ទះរបស់បង » ដោយសារតែពួកគេទាំងពីរគឺដាច់ស្រេចហើយ អញ្ចឹងផ្ទះមួយនេះគេក៏គ្មានចំណែកជាកម្មសិទ្ធដូចគ្នា ជុងហ្គុកក៏ងាកទៅមើលជុំវិញខ្លួនបន្តិច មុននឹងងាកមុខមករកថេយ៍វិញ ។

« អញ្ចឹងអូនមកមើលថែបងឬ?? » ថេយ៍ក៏ងក់ក្បាល ជុងហ្គុកក៏ញញឹមឡើងមក ព្រោះអ្នកនើលថែគេស្រស់ស្អាតខ្លាំងណាស់ បើបានបែបនេះគេសុំឈឺរហូតហើយ ។

« ជាប្អូនបងឬ?? » ថេយ៍ក៏ងក់ក្បាលម្ដងទៀត ជុងហ្គុករាងស្ដាយបន្តិច ព្រោះគេជាប្អូនខ្លួន ។

« បងចង់ញុំាអីឬផឹកអីទេ?? ខ្ញុំធ្វើអោយ »

« មិនទាន់ទេ ចង់អង្គុយទីនេះ »

« ហ្អឹម... អញ្ចឹងខ្ញុំឡើងទៅខាងលើបន្តិចសិន » ថេយ៍ទម្លាក់ខ្នើយចុះរួចក៏ដើរឡើងទៅបន្ទប់ពួកគេខាងលើ មើលគ្រប់កន្លែងទៅបើកទូរខោអាវ ប៉ុន្តែក៏មិនឃើញមានខោអាវរបស់ជុងហ្គុកនៅទីនេះទេ ថេយ៍ក៏លើកទូរស័ព្ទខលទៅជីដូន គាត់ក៏បានប្រាប់ថាជុងហ្គុកមិនដែលទៅគេងផ្ទះនោះយូរហើយ គាត់បានអោយអ្នកបើកឡានយកខោអាវជុងហ្គុកត្រឡប់ទៅផ្ទះនោះវិញហើយ បន្តិចទៀតប្រហែលទៅដល់ហើយ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now