ថ្ងៃថ្មីនាយតូចនៅតែបន្ដទៅធ្វើការដូចរាល់ដង តែពេលកំពុងតែវាយកំព្យូទ័រសុខៗភ្នែកនាយតូចក៏ចាប់ផ្ដើមបិទចុះបន្តិចម្ដងៗ រហូតដល់ក្រាបនឹងតុ ល្ងាចម្សិលមិញគេធ្វើឯកសារមិនទាន់ចប់រួចរាល់ ទើបគេយកវាទៅធ្វើនៅផ្ទះដោយមានការគំរាមពីនាយកម្លោះថា យប់នោះត្រូវធ្វើអោយរួច ចឹងហើយគេក៏យកវាធ្វើដល់យប់ជ្រៅឯណោះ គេមិនសូវបានគេងប៉ុន្មានទេ រហូតដល់ឥឡូវនៅងងុយទៀត ។នាយកម្លោះដើរចេញមកខាងក្រៅ ក៏ឃើញគេកំពុងតែគេងផ្កាប់មុខក្បែរកុំព្យូទ័រ បម្រុងនឹងយកដៃស្ទាបថ្ពាល់គេទៅហើយ តែក៏ត្រូវដកចេញបន្តិច ដោយសារតែឃើញគេក្រោកមកវិញ ទើបនាយកម្លោះខំប្រឹងពង្រឹងអាកប្បកិរិយាសារឡើងវិញ រួចស៊កដៃជ្រែងហ៊ោប៉ៅ !
« នេះជាក្រុមហ៊ុន មិនមែនជាផ្ទះទេ លេខាគីម ! » ជុងហ្គុកតបទៅនាយតូចហីៗ ខណៈភ្នែកសម្លឹមើលទៅអ្វីផ្សេង ។
« សូមទោស៎ លោកអគ្គនាយក »
« ហ៊ើយ..... ស្អីណាស់ណាទៅ ប្រើនោះប្រើ » នាយតូចដើរបណ្ដើររអ៊ូបណ្ដើរ ខណៈដៃកាន់ថង់មាន់បំពងលើកមកមើល ប្រើអីមិនប្រើបែរជាប្រើមកទិញរបស់ញុំាទៅវិញ ការងារលេខាបែបនេះឬ??
« អូស៎...សូមទោសផង » នាយកម្លោះរូបសង្ហារតបឡើងក្រោយដើរបុកនាយតូចដែលកំពុងតែដើរបញ្ច្រាសខ្លួន
« មិនអីទេលោក » ថេយ៉ុង
« ថេយ៍?? » ដេវីត
« លោកស្គាល់ខ្ញុំឬ?? » ថេយ៉ុង
« បងគឺដេវីតណា អូនចាំទេ?? »
« គឺបងប្រុសទេហ្អេស ! » ថេយ៉ុង
« ថេយ៍ ទៅណាឬ?? » ដេវីត
« គឺ ខ្ញុំមកទិញអីញុំាបន្តិច ចុះបងប្រុសវិញ?? »
————————« ទៅទិញរាប់ម៉ោង » ជុងហ្គុក
« សូមទោស លោកអគ្គនាយក៎ » ថេយ៉ុង
« ចេះតែពាក្យសូមទោសទេឬយ៉ាងមិច? » ជុងហ្គុក
« ចុះ ចង់អោយខ្ញុំធ្វើយ៉ាងមិច?? » ថេយ៉ុងតបទៅទាំងអេះអុញ
« មកនេះ!! » ជុងហ្គុក
« ទៅធ្វើអី?! » ថេយ៉ុង
YOU ARE READING
សំណងស្នេហ៍ ( ចប់ )
Romance_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស្រឡាញ់ប្រែជាស្អប់ «ថេយ៍ថេយ៍អោយគុកគីណា..» _ការវិលត្រឡប់មកវិញរបស់គេ ធ្វើអោយអតីតកាលដែលកប់ជ្រៅក្នុងចិត្តផ្ទុះឡើងម្តងទៀត #ហេតុអីទុកគេចោល #ដរាប...