P 59 : បើយើងមិនអនុញ្ញាតិអោយឯងស្លាប់ ឯងក៏គ្មានថ្ងៃអាចស្លាប់បាន

3.9K 341 31
                                    

ផ្ទៃមេឃចាប់ផ្ដើមចុះអ័ព្ទ ដំណក់ទឹកជាច្រើនគ្រាប់ក៏ផ្ដើមបង្អុលចុះមកគ្របដណ្ដប់លើទីក្រុងមកតិចៗ ។

សម្លេងទឹកភ្លៀងមកឈូឆរកាន់តែយូរកាន់តែឮសន្ធឹកខ្លាំងទៅៗ ជាលើកដំបូង ។ ដេវីតកាន់តែសម្លឹងថេយ៍ដោយក្រសែភ្នែកបារម្ភគេក៏កាន់តែទប់ទឹកភ្នែកមិនជាប់លើសដើម ។

« បងប្រុសត្រឡប់ទៅវិញទៅ ប្រយ័ត្នមេឃភ្លៀងខ្លាំងជាងនេះ » ថេយ៍ងើបជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំទាំងគូ ការពិតគេមិនចង់ស្រក់ទឹកភ្នែកមកទេ តែដោយសារដេវីតមកអង្គុយបែបនេះខ្លួនក៏ចាប់ផ្ដើមទន់តាម ។

« បងចង់នៅមើលថេយ៍ ថេយ៍មិនអីទេ មិនបាច់ស្រក់ទឹកភ្នែកអោយអាម្នាក់នោះទេណា៎ » ដេវីតនិយាយទាំងបង្អូសសម្លេងលួងលោមរំកិលខ្លួនទៅជិតគេ ។ ម្រាមដៃស្រឡូនវែងរបស់នាយក៏លើកទៅអង្អែលសក់ថេយ៍តិចៗព្រោះតែឃើញទឹកភ្នែកគេហូរមកតិចៗ ។

« ខ្ញុំមិនអីទេ បងប្រុសត្រឡប់ទៅវិញចុះ » ដេវីតក៏ញញឹមស្ងួត ។

« គេដេញហើយ ល្មមចេញទៅ » ជុងហ្គុកស្រដីមកពីក្រោយខ្នង ដេវីតទម្លាក់ដៃចេញ ងាកទៅក៏ឃើញជុងហ្គុកកំពុងតែឈរ ប្រើក្រសែភ្នែកកំណាចឡើងមក ។

« មិនបាច់ភ័យទេ យើងគង់តែទៅ ថេយ៍ឈប់យំទៅ » ដេវីតក៏ងាកមកលួងថេយ៍វិញ ។

« យំស្អី?? អាណាងាប់?? » ដេវីតក៏ងាកមកតាមសម្ដីគេវិញ ចង់តែតប់អោយបែកមាត់ទៀតទេ ។

« បងទៅសិនហើយ » ដោយមុននឹងទៅនាយក៏ឆ្លៀតមកប្រើក្រសែភ្នែកកំហឹងទៅរកជុងហ្គុកមកនឹងដើរកាត់ដំណក់ទឹកភ្លៀងចូលទៅក្នុងឡានរួចបើកចេញទៅ ។

  ថេយ៍ចាប់ផ្ដើមជូតទឹកភ្នែកចេញម្ដងទៀត ក្រសែភ្នែកកំហឹងរបស់ជុងហ្គុកនៅតែបន្តមកដដែលធ្វើអោយគេឃើញហើយមានអារម្មណ៍ថាភ័យខ្លាចនាយជាខ្លាំង ។

« ទៅរំអួយដាក់វាស្អីខ្លះមិញនេះ?? » ជុងហ្គុកក៏ទាញដៃថេយ៍មកខ្លាំងៗ ។

« គ្មានទេ »

« បើគ្មាន យំធ្វើអី ?? បើមិនរំអួយដាក់ សាហាយ ( ផាច់ ) »

« យ៉ាងមិចយើងនិយាយខុសហ្ហេស?? » ត្រូវមួយកំភ្លៀងជាលើកទីពីរ លើកនេះពិតជាខឹងខ្លាំងណាស់ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now