P7: មកពីឯងអាក្រក់បែបហ្នឹងហើយ ទើបថេយ៍ថេយ៍ស្អប់ឯង !!

6K 453 1
                                    


#ប្រទេសអាមេរិក 🛬

តួយន្តហោះបានលូនចុះសន្សឹមៗចុះមកដល់ខាងក្រោម កង់យន្តទម្លាក់វិលទៅកកិតនឹងថ្នល់តិចៗរហូតដល់វាឈប់ចតមួយកន្លែង ដោយប្រាកដចិត្តថាយន្តហោះត្រូវបានចុះចតយ៉ាងសុវត្ថិភាព បុគ្គលិកនារីបម្រើការលើយន្តហោះ បានប្រាប់អ្នកដំណើរទាំងអស់អោយបានដឹងថាពួកគេបានមកដល់គោលដៅហើយ ។ អ្នកដំណើរទាំងអស់នាំគ្នាក៏ចុះតាមកាំជណ្ដើរនៃច្រកទ្វារ ។

នាយល្អិតត្រូវលោកយាយដឹកដៃចុះមកដល់ខាងក្រោម មុននឹងដើរចូលទៅខាងក្នុង ។

« នេះជាឥវ៉ាន់លោកស្រី » អ្នកត្រួតពិនិត្យឥវ៉ាន់ក៏តបទៅជីដូនរបស់ថេយ៉ុងទាំងញញឹមរួសរាយ

« ចាស៎ អរគុណ » លោកយាយក៏ស៊កដៃយកវ៉ាលីមកកាន់នឹងដៃ

ដើរទៅមុខបានបន្តិច ក៏មានកូនចៅលោកចនមកទទួល ។

« លោកស្រី ធំ ! » Men ក៏ស៊កដៃយកឥវ៉ាន់និងកាតាបនាយតូចមកកាន់នឹងដៃ

« សូមអញ្ចើញលោកស្រី និង អ្នកប្រុសតូច » Men ពោលបន្តិច លោកយាយក៏បណ្ដើរនាយតូចទៅឡានដែលបានឈរចតចាំពួកគេទាំងពីរ

៚SKIP៚

Apartment ធំមួយដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ នៅខាងក្រៅបន្ទប់ទទួលភ្ញៀវអាចបង្ហាញអោយឃើញពីទេសភាពដ៏ស្រស់ត្រកាល ផ្ទៃមេឃពណ៌ខៀវ អាគារខ្ពស់ៗដែលលូតផុតពពកដែលកំពុងតែរសាត់តិចៗ តាមផ្ទៃកញ្ចក់ដែលបិទបាំងដោយវាំងនន ។

« Wow...... ! » នាយល្អិតក្រោយពីឃើញសភាពបន្ទប់ស្អាត និង ប្រណិតយ៉ាងនេះ គេស្រែកឡើងទាំងភ្ញាក់ផ្អើល មើលទៅវាពិតជាអស្ចារ្យណាស់ លោកយាយស៊កដៃអូសវ៉ាលីដើរតម្រង់ទៅបន្ទប់គេង នាយល្អិតក៏រត់ទៅតាម

៚ក្រាក៚

ទ្វារក៏បានរបើកឡើង លោកយាយដើរចូលទៅខាងក្នុងបន្ទប់ដើម្បីយកសម្លៀកបំពាក់របស់នាយតូចយកទៅទុកក្នុងទូអោយមានរបៀប ចំណែកឯនាយល្អិតវិញ ធ្វើភ្នែកម៉ក់ៗសម្លឹងទៅក្នុងបន្ទប់ មុននឹងដើរចូលទៅខាងក្នុង

« ហិហិ ! » សម្លេងសើចកក្អឹកបានបន្លើឡើង ក្រោយនាយតូចបានវាឡើងទៅលើពូក ហក់តិច ៗ

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now