P3: [ ប្រូង💦 ]

6.5K 482 7
                                    

<<𝐴𝑇 𝑆𝐶𝐻𝑂𝑂𝐿>>

ក្មេងតូចថេយ៉ុងកំពុងតែអង្គុយលេងលើទោងម្នាក់ឯងសុខៗ ស្រាប់តែមានក្មេងប្រុសៗមួយក្រុមបានដើរមកជិតគេ

« ចេញទៅ ! កន្លែងយើងទេ »

« ហេតុអីជាកន្លែងបង ? ថេយ៍អង្គុយបានមុន បងៗចេញទៅ » នាយតូចល្អិតពោលឡើងសុភាពទៅកាន់ពួកគេតាមចរិតលក្ខណៈជាក្មេងស្លូតបូត និង គួរអោយស្រឡាញ់

« តែយើងចង់អង្គុយ » គេតបទៅវិញទាំងមិនខ្វល់ថាអ្នកណាមកមុន ឬ មកក្រោយទេ អ្វីដែលសំខាន់គេចង់អង្គុយកន្លែងនាយតូច ។ ថេយ៉ុងក្រោយពេលឮប្រយោគរបស់គេហើយ រាងខ្លាចបន្តិច ព្រោះពួកគេមានគ្នាច្រើន ហើយមើលទៅអាយុបងខ្លួនទៀត ! បន្តិចក្រោយមកនាយតូចក៏ងើបដើរចេញ ព្រោះគេជាក្មេងដែលមិនចេះមានបញ្ហាជាមួយអ្នកណា

« អូយ៎.... » ដោយសារតែដើរមិនបានមើលក្រោម នាយកម្លោះតូចម្នាក់ក្នុងចំណោមនោះក៏រាជើងដើម្បីចង់ធ្វើបាបនាយល្អិត សម្លេងស្រែករបស់េថយ៉ុងក៏បានបន្លឺឡើង

« ហាសហា៎ » នាយកម្លោះតូចសើចបន្តិចក្រោយពេលបានទាក់ជើងនាយល្អិតអោយដួលបានសម្រេច ! ថេយ៉ុងងើបឡើងបន្តិច មុននឹងលូកដៃទៅបោសវាសដីចេញពីក្បាលជង្គង់ រួចមើលមុខពួកគេបន្តិច នឹងដើរចេញទាំងពេបមាត់។

« ចាំមើលអ្នកគ្រូស្ដីអោយឯងហើយ »

« តិចគេយកទៅប្រាប់អ្នកគ្រូទៅ » ឮបែបនេះ នាយកម្លោះ ដេវីតកូនកាត់ ក៏ចាប់ផ្ដើមភ័យ ខ្លាចថេយ៉ុងយករឿងនោះ ទៅប្រាប់លោកគ្រូអ្នកគ្រូ ហើយដឹងដល់ប៉ាម៉ាក់គេ ម៉ាក់គេប្រាកដជាវៃ និងស្ដីអោយគេថាជាក្មេងមិនល្អមិនខាន ។ នាយកម្លោះតូចរត់ទៅរកថេយ៉ុង ដើម្បីស្ទាក់មុខចង់សូមទោសគេ

« បងប្រុសមានរឿងអី » ថេយ៉ុងដែលកំពុងតែដើរចូលទៅបន្ទប់រៀនសុខៗ ក៏ឈប់បន្តិចក្រោយឃើញ នាយកម្លោះតូចរត់មកឈរបាំងពីមុខ

« អឹ-អឺ យើងមកសូមទោស ! មិញនេះយើងគ្មានបំណងធ្វើបាបឯងទេ... » កម្លោះតូចពោលពាក្យសូមទោសទៅកាន់ថេយ៉ុង ! ថេយ៉ុងញញឹមលិបភ្នែកបន្តិច មុននឹងពោលទៅកាន់គេ

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now