P 28 : អត់ប្រយោជន៍!!

4.7K 397 17
                                    


[ ពេលយប់ ]

  ជាលើកទីមួយហើយដែលជុងហ្គុកសុខចិត្តមកអង្គុយញុំាបាយពេលល្ងាចទាំងខ្នើសចិត្តដោយសារតែដេវីតក៏ចូលរួមដែរ ។ នាយតាមសង្កេតអ្នកនៅជុំវិញខ្លួនជាពិសេសគឺរាងចំណាស់តែម្ដង មើលសំបកក្រៅគាត់ធម្មតា តែបើអោយមើលចិត្ត នាយអាចដឹងបានថាគាត់កំពុងតែត្រេកអរនឹងវត្តមាននាយកម្លោះដែលកំពុងតែអង្គុយទល់មុខគេនេះឯង ។

[ SKIP ]

អាហារក៏បានបញ្ចប់ទៅ ដេវីតក៏ត្រូវត្រឡប់ទៅផ្ទះវិញដូចគ្នា ។ ជុងហ្គុកកំពុងតែអង្គុយសមចិត្តនៅអ្វីដែលគេបានធ្វើតែម្នាក់ឯងនៅសាឡុង ឯរាងចំណាស់និងជីដូនចំណាស់វិញគាត់ក៏ទៅបន្ទប់សម្រាន្តលង់លក់យ៉ាងសុខស្រួល ។

ស្បៃរាត្រីយប់អាធាត្រខ្យល់ត្រជាក់ មេឃក៏ងងឹតខ្លាំងទៅៗ ផ្សែងអ័ព្ទចេញមកយ៉ាងខ្មួលខ្មាញ ពន្លឺដួងតារារះឡើងល្អិតៗបញ្ចេញឡើងត្រចះត្រចង់ចែងចាំងយ៉ាងស្រទន់ បុរសម្នាក់កំពុងតែបីមនុស្សម្នាក់ដែលគេងសន្លប់ស្ដូកស្ដឹងចូលទៅខាងក្នុងឡាន រួចក៏បើកចេញទៅ ម្នាក់ដែលបីនោះមិនមែនអ្នកណាឆ្ងាយទេគឺជុងហ្គុកនេះឯង រីឯអ្នកដែលគេងសន្លប់មិនដឹងថាគេបីនោះគ្មានអ្នកក្រៅពី គីម ថេយ៉ុងនោះទេ ។

ចំណែកឯអ្នកដែលនៅក្នុងផ្ទះ រាងចំណាស់និងជីដូនវិញគេងលង់លក់តាំងពីបីម៉ោងមុនមកម្លេះ នេះដោយសារតែពួកគាត់អាយុច្រើនថ្នាំក៏ឆាប់មានប្រសិទ្ធភាព ។ មុនដំបូងជុងហ្គុកគិតថាដាក់តែមនុស្សម្នាក់ប៉ុណ្នោះ តែដោយមិនដឹងថាកែវទឹកថេយ៍មួយណា ជុងហ្គុកក៏ស្រេចចិត្តយកថ្នាំងងុយដេកទាំងពីរកញ្ចប់នោះ ទៅដាក់ចាក់ចូលទៅក្នុងបំពង់ទឹកត្រជាក់តែម្ដង ដូច្នេះហើយម្នាក់ៗសុទ្ធតែគេចមិនផុតពីថ្នាំគេទេ សូម្បីតែដេវីតក៏ដោយ ។

<< SKIP >>

[ ជីប ~ ជីប ]

សម្លេងសត្វចាបស្រែកយំចេចចាចនៅខាងក្រៅផ្ទាំងបង្អួយកញ្ចក់ ក្រោមដើមឈើដែលជាម្លប់និងសំបុករបស់វា យំជាសូរសំនៀងមិនដាច់រំខានដល់ត្រចៀកអ្នកដែលកំពុងតែគេងនៅគ្រែនោះអោយក្របួចចិញ្ចើមមិនពេញចិត្ត ។ ជុងហ្គុកឈរអោបដៃចូលគ្នាយ៉ាងស្ងៀមស្ងាត់ ខណៈដែលភ្នែកកំពុងតែផ្តិតយកទិដ្ឋភាពមនុស្សដែលកំពុងតែគេងម្នាក់នេះ ។

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now