P 62 : ប្រច័ណ្ឌ??

4K 326 73
                                    

« មិនគួរអោយបារម្ភ,  អ្នកជម្ងឺមិនមែនឈឺក្រពះទេ ប៉ុន្តែជាដំណឹងល្អអ្នកជម្ងឺកំពុងតែមានផ្ទៃពោះ »

ឡានក្រុងដឹកអ្នកដំណើរដែលមានថេយ៍កំពុងតែអង្គុយគ្មានព្រលឹងព្រលះក្នុងខ្លួន ទឹកមុខក្រៀមក្រំស្ទសបអង្អែលពោះខ្លួនឯងតិចៗ សម្លឹងទៅមើលក្រដាសលទ្ធផលដែលនៅក្នុងកាបូកស្ពាយចំហៀងមុននឹងដកដង្ហើមធំចេញមក ។

( .... ចំណែកឯរឿងយប់ៗនោះ បើអាចគួរតែផ្អាកសិនទៅ.... )

ប្រយោគគ្រូពេទ្យនិយាយហាមប្រាប់ថេយ៍ក៏ចូលមករំលេចក្នុងខួរក្បាលរបស់ថេយ៉ុង តើគេត្រូវធ្វើយ៉ាងមិច?? បដិសេធគេយ៉ាងមិច?? បើពេលគេខឹងនឹងខ្លួនម្ដងៗ តែងតែយករឿងអស់នោះមកដោះស្រាយ បើមិនចឹងក៏ធ្វើបាបខ្លួនអ្វីផ្សេង ។

[ S K I P :  នៅដល់ផ្ទះ ]

« ទើបមកពីណា?? »

« ទៅ.... រកលោកយាយ »

« កុហកអោយសមបន្តិចទៅ » នាយក៏បោះទូរស័ព្ទបង្ហាញលេខអ្នកផ្ទះធំទៅលើសាឡុងក្បែរជើងថេយ៍ គេទើបតែខលហើយបានថ្មីៗទេ ច្បាស់ណាស់គឺថេយ៉ុងកំពុងតែកុហកគេហើយ ។

« យើងមិននៅទៅហាច់ទាក់ប្រុសនៅឯណាខ្លះ?? » ថេយ៍ខាំមាត់សង្កត់ចិត្តមិនហ៊ានតបត ឬប្រើសម្ដីផ្គើនទៅរកគេទេព្រោះខ្លាចថាគេអាចនឹងធ្វើអ្វីសាហាវឃោរឃៅដូចលើកមុនៗម្ដងទៀត ។

« ថីមិននិយាយ?? គហើយហ្ហេស?? »

ថេយ៍នៅតែបន្តឈរស្ងៀមធឹង ព្រោះតែគ្រលាស់អណ្ដាតមិនចេញ តែចំណែកឯជុងហ្គុកវិញនៅឈរអន្ទះអន្ទែងចាំចម្លើយចេញពីមាត់ថេយ៍សឹងតែអស់ទ្រាំទៅហើយ ។

« ហ្អឹកៗៗ ឈឺ.... » ថេយ៍ស្រវ៉ាបម្រាស់ដើមដៃចេញពីការចាប់បង្ខំរបស់ជុងហ្គុក ។

« ថេយ៍ » ជុងហ្គុករហ័សប្រលែងដៃថេយ៍ចេញ គេក៏ជូតទឹកភ្នែកប្រញាប់ធ្វើឫកពារធម្មតាវិញ ។ នាងក្រមុំកូនកាត់បន្ទាប់ពីប៉ាម៉ាក់ទាំងសងខាងជួបជុំនិយយគ្នា នាងក៏មកលេងថេយ៍ ថេយ៍ក៏ងាកមកញញឹមដាក់នាង ។

« អ្ហា.... ជុងហ្គុកក៏នៅដែរ ល្អណាស់ មិនបាច់ពិបាកខលហៅ ចង់នាំថេយ៍ទៅជាមួយមួយថ្ងៃបានទេ?? »

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now