P 41 : យើងជាម្ចាស់ជីវិតគេ

3.9K 355 22
                                    

ក្រោយពីនិយាយគ្នាមិនចុះសម្រុង ជុងហ្គុកក៏ចេញទៅខាងក្រៅបាត់ ដោយទុកអោយថេយ៍នៅខ្វល់បារម្ភពីគេបន្តិចដែរ ។ ដៃស្រឡូនគ្រាហ៍អ្នកជាជីដូនសម្ដៅទៅអង្គុយលើសាឡុង ។

« អោយខ្ញុំសូមទោសផង..... » ថេយ៍ក៏ស្រដីឡើង ទោះបីពេលនេះគេដឹងកំហុសប៉ុន្តែពេលនេះវាក៏ហួសពេលហើយ ។

« ថេយ៍ស្រលាញ់ជុងឬ?? » អ្នកជាជីដូនសម្រួលអារម្មណ៍សឹមស្រដីឡើង ពិតមែនហើយ ពួកគេមិនមែនជាបងប្អូន ជាប់សាច់ឈាមនឹងគ្នាទេ សូម្បីរតែងារជាបងប្អូនជីដូនមួយនឹងគ្នាក៏គ្មានផង តែគាត់មិនចង់អោយមានរឿងទាំងនោះកើតឡើងនោះទេ ព្រោះគាត់ទុកថេយ៍ដូចជាចៅបង្កើតគាត់ម្នាក់ដែរ ។

« តែ....... រឿងលោកយាយថានឹងមានមង្គលការរវាងខ្ញុំនឹងបងដេវីតនោះពិតទេ??? » ថេយ៍មិនបានតបតនឹងសំណួររបស់ជីដូនចំណាស់ទេ តែគេក៏សួរបកទៅវិញ ។

« ហ្អឹម..... »

« តែខ្ញុំ...... » ថេយ៍ហាក់ចង់បដិសេធនឹងការលើកដាក់របស់អ្នកជាជីដូន ព្រោះពេលនេះគេមិនល្អស្អាតដូចពីមុនទៀតទេ ។

« ចាំយាយទៅនិយាយជាមួយគ្រួសារលោកជេនម្ដងទៀត » ថេយ៍ក៏ញញឹម ។

« តែរឿងរបស់ថេយ៍និងជុងនោះ ដាច់ខាតត្រូវតែដោះស្រាយគ្នា »

[ ក្នុងហាង ]

ក្រឡែកមកមើលជុងហ្គុឯណេះ កំពុងអង្គុយទាំងទឹកមុខនៅមានកំហឹងនៅឡើយ កាលដែលនឹកឃើញរឿងជីដូនចំណាស់និយាយឃ្លាប្រយោគមង្គលការថេយ៍និងដេវីតឡើងមក ។ គេសឹងតែហក់ទៅដាល់ដេវីតអោយអស់ចិត្តនោះទេ ហេតុអីក៏ម្នាក់ៗ ស្រលាញ់ ពេញចិត្ត គេយ៉ាងនេះ មួយម៉ាត់ក៏ដេវីត ពីរម៉ាត់ក៏ដេវីត សូម្បីតែប៉ា ជាពិសេសថេយ៉ុង ក៏ពេញចិត្តគេម្នាក់នោះដែរ ។

  នាងក្រមុំដែលតែងតែមកហាងនាយជាសង្សារកាលដែលឃើញជុងហ្គុកជាមិត្តអង្គុយម្នាក់ឯងបែបនេះ នាងក៏មកអង្គុយដែរ ។

« កើតអីទៀតហើយ?? »

« .... »

« ឮថាថ្ងៃនេះគ្រួសារជេននិងគ្រួសារជុងហ្គុកជួបគ្នា និយាយរឿងថេយ៉ុងនិងដេវីត , និយាយរឿងរៀបការថេយ៉ុងនិងដេវីត អ៊ីចឹងបានន័យថាលោកនិងដេវីត ត្រូវគ្នាវិញហើយឬ?? »

សំណងស្នេហ៍ ( ចប់ )Where stories live. Discover now